價格:免費
更新日期:2019-07-16
檔案大小:15M
目前版本:1.9.8.3
版本需求:Android 4.2 以上版本
官方網站:http://www.edemy.org
Email:it.edemy@gmail.com
聯絡地址:78 Street 02,Thmei, Ta Khmau City, Kandal 8251, Cambodia
លទ្ធផល Tesdopi តេស្ត១២ ជួយអ្នក៖
១. ដឹងពីកម្រិតសមត្ថភាពគ្រឹះ (Competency Level) គណិត រូប និង គីមី
២. ដឹងលម្អិតពីចំណុចខ្វះខាត
៣. ដឹងចំណុចដែលចេញបាក់ឌុបញឹកញាប់ ១៥ ឆ្នាំចុងក្រោយ (២០០២-២០១៧)
៤. ចំណេញពេលត្រៀមបាក់ឌុបដោយផ្តោតលើចំណុចដែលនៅខ្វះខាត និង ចំណុចចេញបាក់ឌុបញឹកញាប់។
អ្វីដែលមិនមែនជា Tesdopi តេស្ត១២?
Tesdopi តេស្ត១២ មិនមែនជាវិញ្ញាសារបាក់ឌុប ហើយក៏មិនមែនជាកម្រងសំណួរទូទៅដែរ តែវាជាបណ្តុំសំណួរតេស្តសមត្ថភាពគ្រឹះ គណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យា ដែលវាស់ចំណុចសមត្ថភាពគ្រឹះលម្អិត (Competencies) សម្រាប់ថ្នាក់ទី១២។ ចំណុចសមត្ថភាពគ្រឹះទាំងអស់ត្រូវបានចម្រាញ់ចេញពីចំណុចសមត្ថភាពគ្រឹះដែលចេញប្រឡងបាក់ឌុបរយៈពេល ១៥ឆ្នាំ ចុងក្រោយរបស់ក្រសួងអប់រំ (ពីឆ្នាំ២០០២ ដល់ ឆ្នាំ២០១៧) ។
តើេតស្តសមត្ថភាពគ្រឹះជាអ្វី (Competency Test)? វាត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
សមត្ថភាពគ្រឹះនៃមុខវិជ្ជាមួយ (Competency)
សមត្ថភាពគ្រឹះនៃមុខវិជ្ជាមួយ (Competency) សំដៅទៅលើបណ្តុំនៃមូលដ្ឋានគ្រឹះតូចៗដែលអ្នកត្រូវចេះ ដើម្បីយល់មេរៀននីមួយៗនៃមុខវិជ្ជានោះ និងដើម្បីទទួលបានភាពជោគជ័យក្នុងការប្រឡងបាក់ឌុបរបស់អ្នក។ ឧទាហរណ៍ ដើម្បីចេះជិះកង់ គេត្រូវចេះ ៥ ចំណុច (ឧទាហរណ៍) ដូចជា អាចបណ្តើរកង់ ចេះអង្គុយលើកែបកង់ ចេះធាក់ទៅមុខ ចេះចាប់ហ្រ្វាំង និង ចេះចុះពីលើកង់។ ចំណុចទាំង ៥ នេះគឺជាចំណុចសមត្ថភាពគ្រឹះនៃការជិះកង់។ ដូចគ្នានេះដែរ នៅក្នុងគណិតវិទ្យាថ្នាក់ទី១២ ជាឧទាហរណ៍មេរៀនលីមីតមានចំណុចសមត្ថភាពគ្រឹះចំនួន ៤២ ចំនុច។ មានន័យថា ដើម្បីចេះមេរៀនលីមីតបានច្បាស់គេត្រូចេះចំណុចសមត្ថភាពគ្រឹះទាំង ៤២ ចំណុចនោះ ហើយយើងក៏អាចដឹងថា យើងចេះលីមីត ឬអត់តាមរយៈការតេស្តលើចំណុចទាំង ៤២ នេះដែរ។
តេស្តសមត្ថភាពគ្រឹះ (Competency Test)
តេស្តសមត្ថភាពគ្រឹះ គឺជាឧបករណ៍វិនិច្ឆ័យមួយដែលអាចវាស់ស្ទង់សមត្ថភាពគ្រឹះរបស់អ្នកតាមរយៈការបង្ហាញអោយអ្នក ដឹងថាខ្លួនចេះអ្វី និង មិនទាន់ចេះអ្វី។ ហេតុនេះ តេស្តសមត្ថភាពគឺខុសស្រឡះពីវិញ្ញាសារ ឬ លំហាត់អនុវត្តទូទៅ ដែលគ្រាន់តែផ្តល់ឱ្យអ្នកនូវគំរូសំណួរ ។ ជាឧទាហរណ៍ នៅក្នុងគណិតវិទ្យាថ្នាក់ទី១២ យើងបានរកឃើញថាមាន សមត្ថភាពគ្រឹះចំនួន ២៤១ ចំនុចដែលសិស្សត្រូវចេះ។ យើងសង្កេតឃើញថាសមត្ថភាពគ្រឹះចំនួនប្រហែល ១០១ ចំនុចត្រូវបានចេញប្រឡងបាក់ឌុបញឹកញាប់ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ (ពីឆ្នាំ ២០០២ ដល់ ២០១៧)។ ដូចនេះហើយ យើងបានជ្រើសរើសយកចំនុចសមត្ថភាពគ្រឹះទាំង ១០១ ចំនុចនោះមកបង្កើតជា Tesdopi តេស្ត១២ នេះឡើងសម្រាប់មុខវិជ្ជាគណិតវិទ្យា។ វិធីសាស្រ្តនេះត្រូវបានប្រើជាមួយតេស្តសមត្ថភាពមុខវិជ្ជារូបវិទ្យា និង គីមីវិទ្យាផងដែរ។
សេចក្តីបញ្ចាក់ (Disclaimer)៖
ទោះបីជា Tesdopi តេស្ត១២ ប្រើប្រាស់ទិន្នន័យសំណួរប្រឡងបាក់ឌុបរយៈពេល១៥ឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែតេស្តនេះ មិនអាចវាស់សមត្ថភាព និងព្យាករណ៍ពិន្ទុបាក់ឌុបបានសុក្រិត ១០០% នោះទេដោយសារសំណួរប្រឡងអាចប្រែប្រួល ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែ Tesdopi តេស្ត១២ អាចជាម៉ែត្រ និងជាឧបករណ៍ជំនួយរបស់អ្នកក្នុងការវាស់ស្ទង់សមត្ថភាព ដើម្បីអោយអ្នកត្រៀមប្រឡងបាក់ឌុបប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
តេស្ត១២ Test12 Test 12 តេស្ត 12